នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) បានចូលរួមក្នុងកម្មវិធីតាំងពីព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០១៧

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) ដោយមានតំណាងជាមន្រ្តី បុគ្គលិក និងនិស្សិតសរុបចំនួន១៦ នាក់មកពីមហាវិទ្យាល័យ/សាលា/ផ្នែកនៃស.វ.សបានចូលរួមក្នុងកម្មវិធីតាំងពីព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០១៧ ដែលរៀបចំដោយសមាគមអតីតនិស្សិតអាហារូបករណ៍Fulbright នៅបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក្រោមអធិបតីភាពឯកឧត្តមអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា៖ កម្មវិធីនេះមានសារៈសំខាន់បំផុតដើម្បីចែករំលែកព័ត៌មានលើជំនាញសិក្សា និងការងាដែលផ្តល់ជាពុទ្ធិ និងគំនិតដល់សិស្សដើម្បីត្រៀមខ្លួនជ្រើសរើសជំនាញសិក្សា និងការងារដោយយោងតាមមូលដ្ឋានគ្រឹះ ភាសាបរទេស ជំនាញទន់ និងជំនាញបច្ចេកទេសដែលសិស្សចូលចិត្ត ដែលសិស្សអាចធ្វើបាន និងដែលស្របនឹងការរីកចម្រើននៃតម្រូវការ និងសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា។"

Posted on: 06/25/2017 6:10:26 PM