ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានចំនួន ២០០នាក់បានចូលរូមក្នុងទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម
ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានចំនួន ២០០នាក់បានចូលរូមក្នុងទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសស យក និង តំណាងអង្គការសុខភាពពិភពលោក ។
ក្នុងឱកាសនោះដែរលោកបណ្ឌិត អៀង រត្ន័មុនី ព្រឹទ្ឋបុរសរងមហាវិទ្យាល័យ ឱសថសាស្ត្រ ត្រូវបានជ្រើសរើសដោយមជ្ឈមណ្ឌលជាតិផ្តល់ឈាមជាតំណាងអ្នកផ្តល់ឈាមទៀងទាត់ឡើងមានចំណាប់អារម្មណ៏ក្នុងទិវា ពិភពលោកនៃអ្នកបរិច្ចាគឈាមក្នុងឆ្នាំ២០១៧។