នាព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៧ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" បានរៀបចំពិធីចុះអនុស្សរណ:នៃការយោគយល់គ្នាជាមួយនឹងវិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" បានរៀបចំពិធីចុះអនុស្សរណ:នៃការយោគយល់គ្នាជាមួយនឹងវិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។
អញ្ជើញវត្តមានក្នុងពិធីដ៏មានសារ:សំខាន់នេះរួមមាន ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃ ស.វ.ស លោកសាកលវិទ្យាធិការរង លោកព្រឹទ្ធបុរស លោកនាយក មហាវិទ្យាល័យ/សាលានៃ ស.វ.ស និង លោកបណ្ឌិត ឆែម គាតរិទ្ធី នាយកប្រតិបត្តិនៃ CDRI ព្រមទាំងសហការី។
អនុស្សរណ:នៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងពង្រីកសក្តានុពលលើកិច្ចសហប្រតិបត្តិការការស្រាវជ្រាវលើគម្រោងស្រាវជ្រាវរួមគ្នាស្តីពីកម្មវិធីសិក្សាវេជ្ជសាស្រ្ត និងសុខភាពសាធារណៈ ការចូលរួមរៀបចំសិក្ខាសាលា/សន្និសីទ ការផ្លាស់ប្តូរព័ត៌មាន/បទពិសោធន៍ ក៏ដូចជាសកម្មភាពផ្សេងៗទៀតដែលផ្តល់ជាប្រយោជន៍ទៅវិញទៅមកដល់អន្តរស្ថាប័នទាំងពីរ។

Posted on: 06/13/2017 8:20:27 AM