នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅទីតាំងទី២ នៃ ស.វ.ស មានការបើកសិក្ខាសាលាស្តីពី ការបណ្តុះបណ្តាលបច្ចេកវិទ្យាកាំរស្មីឌីជីថល សម្រាប់បច្ចេកទេសវិទ្យុសាស្រ្តនៅតាមមន្ទីរពេទ្យ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧
នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅទីតាំងទី២ នៃ ស.វ.ស មានការបើកសិក្ខាសាលាស្តីពី ការបណ្តុះបណ្តាលបច្ចេកវិទ្យាកាំរស្មីឌីជីថល សម្រាប់បច្ចេកទេសវិទ្យុសាស្រ្តនៅតាមមន្ទីរពេទ្យ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ដោយមានកិច្ចសហប្រតិបត្តិការរវាង សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ជាមួយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងគាំទ្រផ្នែកបច្ចេកទេសដោយក្រុមការងាររបស់ក្រុមហ៊ុន KONICA MINOLTA។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃសាកលវិទ្យាសាស្រ្តសុខាភិបាល ដោយមានសិក្ខាកាមចូលរួមចំនួន ៣០រូប អញ្ជើញមកពីមន្ទីរពេទ្យជាតិ និងគ្លីនិកឯកជនមួយចំនួន។ ការបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនគុណភាពនៃការធ្វើរោគវិនិច្ឆ័យផ្នែករូបភាពវេជ្ជសាស្រ្ត និងការគ្រប់គ្រងសុវត្ថិភាពនៃការសាយភាយកម្រិតវិទ្យុសកម្ម។