កម្មសិក្សាការថែទាំសុខភាពសហគមន៍ ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី ២៦ ខែមេសា ដល់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧
សកម្មភាពផ្តល់ការអប់រំសុខភាពក្រុមធំនិងសម្តែងរឿងអប់រំខ្លីទាក់ទងនិងបញ្ហាសុខភាពដែលកើតមាន ញឹកញាប់ក្នុងសហគមន៍ព្រមទាំងអមដោយសកម្មភាព សិល្បៈផ្សេងៗដែលជាទេពកោសល្យរបស់និស្សិតសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
នៅសហគមន៍ ខេត្តកំពង់ស្ពឺ និង កំពង់ឆ្នាំង នៅថ្ងៃទី ០៧ និង ០៨ ខែឧសភាឆ្នាំ ២០១៧។
សិក្សានៅ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និស្សិតមិនត្រឹមតែទទួលបាន ចំណេះដឹង ជំនាញ និងឥរិយាបថល្អប៉ុណ្ណោះទេ តែពួកគេនឹងទទួលបានផងដែរនូវការហ្វឹកហាត់ទេពកោសល្យសិល្បៈ
និងបង្ហាញជាសាធារណៈតាមទម្រង់ផ្សេងៗតួយ៉ាងដូចក្នុងសហគមន៍នេះទេពកោសល្យសិល្បៈត្រូវបានធ្វើសម្មាហរណកម្មជាមួយនិងព័ត៌មានសុខាភិបាលដែលជាកត្តារួមចំណែកមួយដ៏សំខាន់ក្នុងការទ្រទ្រង់សុខមាលភាពរបស់ប្រជាពលរដ្ឋ។