នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ មានការបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលផ្នែកព្យាបាលដោយចលនា ស្តីពី ម៉ូឌុលបេះដូង-ផ្លូវដង្ហើម (Cardiopulmonary Module) ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦
នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅទីតាំងទី២នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានការបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលផ្នែកព្យាបាលដោយចលនា ស្តីពី ម៉ូឌុលបេះដូង-ផ្លូវដង្ហើម (Cardiopulmonary Module) ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦
ក្រោមកិច្ចសហប្រតិបត្តិការរវាង សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ជាមួយមូលនិធិអន្តរជាតិសឹង្ហបូរី។
វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមចំនួន ២៤រូប ដែលជាមន្រ្តី "ស.វ.ស" និងលោកគ្រូអ្នកគ្រូ ដែលអញ្ជើញមកពីមន្ទីរពេទ្យជាតិ និងអង្គភាពនានា
ដោយមានការធ្វើបទបង្ហាញពីសំណាក់លោកសាស្រ្តាចារ្យ Sean Lowers, Clinical Director of Pulmonary Rehab, Duke University Medical Center, USA
ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពគ្រូបង្គោលលើមុខវិជ្ជា បេះដូងនិងផ្លូវដង្ហើម។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកសាស្រ្តាចារ្យជំនួយ អៀម សុផល នាយកសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត តំណាងឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។