នាព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៧ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពិសោធន៍ រ៉ូដុលហ្វមេរីយើ ពង្រឹងសមត្ថភាព បច្ចេកទេស ត្រូវបានប្រារព្វឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា

កម្រងវិចិត្រសាល ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពិសោធន៍ រ៉ូដុលហ្វមេរីយើ បន្ទាប់ពីការជួសជុលឡើងវិញនិងពង្រឹងសមត្ថភាព បច្ចេកទេស នាព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៧ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស)។
ពិធីសម្ភោធនេះ ត្រូវបានប្រារព្វឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Jean-Claude Poimboeuf ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋបារំាំង ប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល លោកបណ្ឌិត Alain Mérieux ប្រធានមូលនិធិមេរីយើនិងលោក Benoit Miribel អគ្គនាយក មូលនិធិមេរីយើ ព្រមទាំងថ្នាក់ដឹកនាំក្រសួងសុខាភិបាល, វិទ្យាស្ថានជាតិ, មន្ទីរពេទ្យជាតិ ថ្នាក់ដឹកនាំ បុគ្គលិក និស្សិត នៃសវស និងដៃគូរ អភិវឌ្ឍន៍ជាតិនិងអន្តរជាតិជាច្រើនទៀត។

កម្រងវិចិត្រសាល ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពិសោធន៍ រ៉ូដុលហ្វមេរីយើ: https://goo.gl/fSxUCI

Posted on: 04/28/2017 8:52:11 AM