នារសៀលថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៧ លោកស្រីបណ្ឌិត Julia Stewart (អ្នកជំនួយការ​បច្ចេកទេសសម្រាប់ផ្នែកឆ្មប) បានទទួលការអនុញ្ញាតឱ្យជួបសម្តែងការគួរសម និង ជម្រាបលា ជាមួយនឹងថ្នាក់ដឹកនាំ នៃ ស.វ.ស នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស)

ថ្នាក់ដឹកនាំ ស.វ.ស អញ្ជើញចូលរួមក្នុងឱកាសនោះ រួមមាន ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ (HE. Prof. SAPHONN Vonthanak) សាកលវិទ្យាធិការនៃ ស.វ.ស លោកសាកលវិទ្យាធិការរងនៃ ស.វ.ស លោកនាយក និង លោកនាយករង របស់សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត នៃ ស.វ.ស។
តាំងនាមថ្នាក់ដឹកនាំ ស.វ.ស និង ក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមយ៉ាងសកម្មទាំងកំលាំងកាយ កំលាំងចិត្ត និង ពេលវេលាដ៏មានតម្លៃរបស់លោកស្រីផ្ទាល់ ក្នុងការជួយជាជំនួយ​បច្ចេកទេសសម្រាប់ដំណើរការផ្នែកឆ្មប នៅទីតាំងទី២ របស់ ស.វ.ស របស់ពេល៤ឆ្នាំកន្លងមកនេះ។

Posted on: 04/28/2017 8:50:12 AM