សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" នាព្រឹកថ្ងៃទី ៤ ខែមេសា ឆ្នាំ២០១៧ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីរបៀបសរសេររបាយការណ៍ស្វ័យវាយតម្លៃបែបវិភាគ ដល់មន្រ្តីរាជការ បុគ្គលិក

សិក្ខាសាលានេះ ទទួលបាននូវការអញ្ជើញជាអធិបតីភាពក្នុងពីធីបើកដោយលោកសាស្រ្តាចារ្យជំនួយ ហង្ស ច័ន្ទវរៈ សាកលវិទ្យាធិការរង តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ (HE. Prof. SAPHONN Vonthanak) សាកលវិទ្យាធិការនៃ ស.វ.ស និង មន្រ្តីដែលអញ្ជើញមកពីគណៈកម្មាធិការទទួលស្គាល់គុណភាពអបរំនៃកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រ្តីសាស្រ្តាចារ្យជាព្រឹទ្ធបុរស-ព្រឹទ្ធបុរសរង នាយក-នាយករងនៃមហាវិទ្យាល័យទាំង៣ និង សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត នៃ ស.វ.ស រួមទាំងមន្ត្រី បុគ្គលិកនៃសវស ប្រមាណ៣០រូប។ សិក្ខាសាលានេះ មានគោលបំណងដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀតដល់សិក្ខាកាមឱ្យចេះវិភាគខ្លឹមសារ ស្វែងរកព័ត៌មានទាក់ទងដើម្បីសន្និដ្ឋានលើការអនុវត្តសូចនាករនីមួយៗនៃស្តង់ដារជាតិ និងដើម្បីរៀបចំផែនការសកម្មភាពធ្វើស្វ័យវាយតម្លៃ-សរសេររបាយការណ៍បែបវិភាគ។

Posted on: 04/04/2017 5:14:47 PM