សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់ដោយផ្ទាល់នូវពានរង្វាន់ជ័យលាភីលេខ៣ នៅក្នុង “ទិវាវប្បធម៌ជាតិ ៣មីនា” លើកទី១៩ ដែលបានរៀបចំនៅ សាលមហោស្រពចតុមុខ រាជធានីភ្នំពេញ
ក្រុមសិល្បៈនិស្សិតនៃ ស.វ.ស ទទួលបាននូវកិត្តិយសដ៍ឧត្តុង្គឧត្តមបំផុតដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់ដោយផ្ទាល់នូវពានរង្វាន់ជ័យលាភីលេខ៣ នៅក្នុង “ទិវាវប្បធម៌ជាតិ ៣មីនា” លើកទី១៩ ដែលបានរៀបចំនៅ សាលមហោស្រពចតុមុខ រាជធានីភ្នំពេញ។ ក្នុងឱកាសដ៏មានតម្លៃនោះផងដែរ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ បានអញ្ជើញដោយផ្ទាល់ដើម្បីអបអរសាទរចំពោះការខិតខំរបស់ប្អូនៗក្រុមសិល្បៈនិស្សិត ស.វ.ស ធ្វើឱ្យទទួលបានផ្លែផ្កាគួរជាទីមោទននាថ្ងៃនេះ។ សូមជម្រាបថា នៅក្នុង “ទិវាវប្បធម៌ជាតិ ៣មីនា” លើកទី១៩ ក្នុងឆ្នាំ២០១៧ នេះ ក្រុមសិល្បៈនិស្សិតស.វ.សបានរៀបចំជាល្ខោនខ្លីអប់រំក្រោមចំណងជើងថា ”ទឹកដោះម្តាយថ្លៃ” ដើម្បីលើកកម្ពស់ការបំបៅដោះកូនដោយទឹកដោះម្តាយដែលមានសារៈសំខាន់បំផុតនិងមានប្រយោជន៍មិនអាចកាត់ថ្លៃបានដល់ដល់សុខភាពមាតា សុខភាពទារក និងក្រុមគ្រួសារផ្ទាល់។