រសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ នៅសហសាលគោកធ្លក សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានរៀបចំសិក្ខាសាលាអប់រំចិត្តដោយសហការជាមួយអង្គការ IYF ក្រោមប្រធានបទ "អប់រំចិត្ត"

រសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ នៅសហសាលគោកធ្លក សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានរៀបចំសិក្ខាសាលាអប់រំចិត្តដោយសហការជាមួយអង្គការ IYF ក្រោមប្រធានបទ "អប់រំចិត្ត"៖

តើធ្វើដូចម្តេចដើម្បីក្លាយជាអ្នកជោគជ័យសម្រាប់ខ្លួនឯង និងអ្នកជុំវិញខ្លួន?” ដោយមានវត្តមានរបស់លោកសាស្រ្តាចារ្យសាកលវិទ្យាធិការរងសេង សុភាព តំណាងឯកឧត្តមសាស្រ្តាចារ្យសាកលវិទ្យាធិការ និង វត្តមានរបស់លោកសាស្រ្តាចារ្យព្រឹទ្ធបុរស ព្រឹទ្ធបុរសរង នាយករង និងនិស្សិតស.វ.សមកពីមហាវិទ្យាល័យវេជ្ជសាស្រ្ត និងឱសថសាស្រ្តសរុបចំនួន២៣៥ នាក់។
សិក្ខាសាលានេះបានទទួលការគាំទ្រពីថ្នាក់ដឹកនាំ និងនិស្សិតចូលរួមដោយសិក្ខាសាលាបានផ្តោតលើសារៈសំខាន់នៃការអប់រំចិត្តដើម្បីឲ្យយើងម្នាក់ៗបានទទួលជោគជ័យចំពោះខ្លួនឯងផង និងជាប្រយោជន៍ដល់អ្នកជុំវិញយើងផង ជាពិសេសគឺដើម្បីឲ្យខ្លួនយើងម្នាក់ៗក្លាយជាអ្នកផ្តល់ផលប្រយោជន៍រួមដល់សង្គមជាតិយើងផងដែរ។

Posted on: 03/05/2017 1:52:31 PM