និស្សិតឆ្នើមសវស២រូបទៀត ត្រៀមទៅសិក្សារយៈពេលខ្លីនៅប្រទេសជប៉ុន

នាចុងខែមិនា ឆ្នាំ២០១៧ ខាងមុខនេះ និស្សិត ស.វ.សចំនួន២រូប មកពីមហាវិទ្យាល័យមហាវិទ្យាល័យទន្តវទនសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នឹងត្រូវចាកចេញពីប្រទេសកម្ពុជា ដើម្បីទៅបន្តការសិក្សារយៈពេលខ្លីនៅប្រទេសជប៉ុន។

និស្សិត ប៉ូច រ័ត្នពិសិដ្ឋ និង និស្សិត ទុយ ដាវីន គឺជានិស្សិតឆ្នាំទី៤ បានដាក់ពាក្យប្រកួតប្រជែងជាមួយនឹងបេក្ខជនផ្សេងៗ ហើយបានជាប់ជាបេក្ខភាពអាហារូបករណ៍រយៈពេលខ្លីដែលផ្តល់ដោយសាកលវិទ្យាល័យ Hiroshima នៃប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា ២០១៦-២០១៧។ 
ក្រៅពីមានពិន្ទុ GPA កម្រិតខ្ពស់ ពួកគាត់ក៏អាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អក្នុងការទំនាក់ទំនង និង ការសិក្សា។ បន្ថែមពីនោះទៀតសោត និស្សិត ប៉ូច រ័ត្នពិសិដ្ឋ ក៏អាចនិយាយភាសាជប៉ុនសម្រាប់ការប្រាស្រ័យទាក់ទងផងដែរ។
គួរបញ្ជាក់ផងដែរថា អាហារូបករណ៍នេះ ត្រូវបានផ្តល់ជូននិស្សិតផ្នែកទន្តវទនសាស្ត្រជារៀងរាល់ឆ្នាំ តាមរយៈកិច្ចសហប្រតិបត្តិការស្អិតរមួតរវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង សាកលវិទ្យាល័យ Hiroshima ប្រទេសជប៉ុន។

Posted on: 03/05/2017 3:09:58 PM