លោកឯកអគ្គរដ្ឋទូតបារាំងបានអញ្ជើញសកលវិទ្យាធិការនៃសាកលវិទ្យាល័យ "ស.វ.ស" ដែលជាដៃគូសំខាន់របស់ប្រទេសបារាំង ចូលរួមទទួលទានអាហារថ្ងៃត្រង់

ការនេះឆ្លុះបញ្ចាំងឲ្យឃើញនូវអាទិភាពនៃភាពជាដៃគូ បារាំង-កម្ពុជា ក្នុងវិស័យឧត្តមសិក្សា និងការស្រាវជ្រាវ។ ជំនួបពុំដែលធ្លាប់មានខាងលើ បានផ្តល់ឱកាសឲ្យអ្នកចូលរួមធ្វើការផ្លាស់ប្តូរយោបល់លើប្រធានបទជាច្រើនទាក់ទិននឹងភាពជាដៃគូក្នុងពេលបច្ចុប្បន្ន រួមមានគុណភាពនៃការបង្ហាត់បង្រៀន ការពង្រឹងការស្រាវជ្រាវ ការបញ្ជូននិស្សិតទៅធ្វើកម្មសិក្សា និងសិក្សានៅប្រទេសបារាំង តួនាទីនៃភាសាបារាំងក្នុងវិស័យអប់រំនៅកម្ពុជា។ លទ្ធភាពទទួលបានការបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សារបស់ស្ត្រីវ័យក្មេងក៏ជាកម្មវត្ថុនៃកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់នេះផង ដែរ។

Posted on: 02/04/2017 9:05:12 AM