ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ តំណាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលមានកិត្តិយសខ្ពង់ខ្ពស់ដោយបានចូលរួមក្នុងពិធីអបអរសាទរខួប៤ ឆ្នាំរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត

ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ តំណាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលមានកិត្តិយសខ្ពង់ខ្ពស់ដោយបានចូលរួមក្នុងពិធីអបអរសាទរខួប៤ ឆ្នាំរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោនៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានសហការជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោតាំងពីឆ្នាំ២០១៤ លើសកម្មភាពការងារជួយសង្គមនានាដូចជាការចុះផ្តល់សេវាព្យាបាលជំងឺដោយមិនគិតកម្រៃដល់ប្រជាជនតាមមូលដ្ឋាន កម្មវិធីសប្បុរសធម៌ជួយនិស្សិតក្រីក្រ និងការងារលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត¬ មិនគិតកម្រៃ។ល។ សកម្មភាពរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោមានសារៈសំខាន់ក្នុងបុព្វហេតុលើកកម្ពស់សុខមាលភាពជូនដល់ប្រជាពលរដ្ឋទូទៅតាមសហគមន៍ទូទាំងប្រទេស។

Posted on: 01/26/2017 9:06:00 AM