នាល្ងាចថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៧ នៅទីតាំងទី១នៃ ស.វ.ស មានកិច្ចប្រជុំគណ:កម្មាការដឹកនាំ (Steering Committee) រវាងសាកលវិទ្យាល័យ "ស.វ.ស" និង សាកលវិទ្យាល័យ "Ewha" នៃសាធារណ:រដ្ឋកូរ៉េ។

កិច្ចប្រជុំគណ:កម្មាការដឹកនាំ (Steering Committee) រវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង សាកលវិទ្យាល័យ Ewha នៃសាធារណ:រដ្ឋកូរ៉េ នាល្ងាចថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៧ នៅទីតាំងទី១នៃ ស.វ.ស។ ជំនួបប្រជុំនេះបានដំណើរការទៅក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ (H.E Prof. SAPHONN Vonthanak) សាកលវិទ្យាធិការនៃ ស.វ.ស និង លោកស្រីសាស្រ្តាចារ្យ Yang Sook Ja ព្រឹទ្ធបុរសមហាវិទ្យាល័យថែទាំ នៃសាកល វិទ្យាល័យ Ewha សាធារណ:រដ្ឋកូរ៉េ។
តាមរយ:កិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងអន្តរសាកលវិទ្យាល័យទាំងពីរ កិច្ចប្រជុំនេះមានគោលបំណងផ្តោតលើកិច្ចសហប្រតិបត្តិការលើគម្រោងចំនួន៣ សម្រាប់ឆ្នាំ ២០១៧-២០១៩ ដែលមាន៖
១. រៀបចំដំណើរការវគ្គបណ្តុះបណ្តាលថ្នាក់បន្តបរិញ្ញាបត្ររងទៅបរិញ្ញាបត្រគិលានុបដ្ឋាក។
២. សហការរៀបចំកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គិលានុបដ្ឋាក។
៣. ការកសាងមូលដ្ឋានគ្រឹះលើការសិក្សាស្រាវជ្រាវផ្នែកថែទាំ។

Posted on: 01/16/2017 9:27:56 AM