នាព្រឹកថ្ងៃទី ២៣ ខែធ្នូ​ ឆ្នាំ២០១៦ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស បានរៀបចំស្វាគមន៍ប្រតិភូមកពី Islamic Development Bank (IDB) នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដឹកនាំដោយលោក Adel Abdulwahab Sindi​, Acting Manager, Scholarship Division, IDB លោក Afzal Jamil Syed, Scholarship Programme Associate, Scholarship Division។

ក្រុមប្រតិភូ IDB ត្រូវបានទទួលបដិសណ្ឋាកិច្ចនិងជួបសន្ទនាដោយ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ (HE. Prof. SAPHONN Vonthanak) សាកលវិទ្យាធិការនៃ ស.វ.ស លោកសាកលវិទ្យាធិការរង លោកព្រឹទ្ធបុរស ព្រឹទ្ធបុរសរង លោកនាយក នាយករង តាមមហាវិទ្យាល័យវេជ្ជសាស្រ្ត ឱសថសាស្រ្្ត ទន្តវទនសាស្រ្ត និង សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត នៃ ស.វ.ស រួមជាមួយវត្តមានជាកិត្តិយសរបស់ ឯកឧត្តម សាន់ សាប់អី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល។

នៅក្នុងឱកាសនៃកិច្ចសន្ទនានេះ ភាគីទាំងពីរបានធ្វើបទបង្ហាញស្វែងយល់ទៅវិញទៅមកអំពីស្ថាប័នទាំងពីរ និង បានធ្វើការពិភាក្សាស្វែងរកលទ្ធភាពនាពេលអនាគតក្នុងការផ្តល់អាហារូបករណ៍ដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដែលមានជីវភាពខ្វះខាត។ 

Posted on: 12/23/2016 9:07:29 PM