នាព្រឹកថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៦ ប្រតិភូមកពីសាកលវិទ្យាល័យ Montreal ប្រទេសកាណាដា ដឹកនាំដោយលោកសាស្រ្តាចារ្យ Guy Lefebvre សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ Montreal បានអញ្ជើញមានជំនួបពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

អញ្ជើញចូលរួមក្នុងឱកាសនោះរួមមានឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ (HE. Prof. SAPHONN Vonthanak) សាកលវិទ្យាធិការនៃ ស.វ.ស លោកសាកលវិទ្យាធិការរង លោកព្រឹទ្ធបុរស ព្រឹទ្ធបុរសរង និងលោកនាយក មហាវិទ្យាល័យវេជ្ជសាស្រ្ត ឱសថសាស្រ្្ត ទន្តវទនសាស្រ្ត និង សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត នៃ ស.វ.ស។
ជំនួបនាព្រឹកនេះ ជាជំហានមួយក្នុងការស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីឈានទៅរកការពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការរវាងអន្តរសាកលវិទ្យាល័យទាំងពីរនាពេលអនាគត។ គួរបញ្ជាក់ថា សាកលវិទ្យាល័យ Montreal គឺជាសាកលវិទ្យាល័យចំណាស់មួយនៅប្រទេសកាណាដា ដែលបានបង្កើតតាំងពីឆ្នាំ ១៨៧៨។

Posted on: 12/10/2016 8:28:29 PM