ជំនួយដែលមានជាទឹកប្រាក់ប្រមាណ ១៨ម៉ឺនដុល្លាអាមេរិចរបស់អង្គការ TA Networking Corp. នឹងជួយដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" នៅពេលឆាប់ៗនេះ។

នេះគឺជាលទ្ធផលសម្រេចបាន បន្ទាប់ពីមានជំនួបទ្វេរភាគីរវាងឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ (HE. Prof. SAPHONN Vonthanak) សាកលវិទ្យាធិការនៃ ស.វ.ស និង លោក AJIKI Kazuhiro (Consultant Medical Equipment, TA Networking Corp.) នារសៀលថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០១៦ នេះ។ជំនួយនេះផ្តោតទៅលើឧបរកណ៍ សំភារៈបរិក្ខារ និង ជាជំនួយបច្ចេកទេស ដើម្បីលើកកម្ពស់ការបណ្តុះបណ្តាលទាក់ទងនឹងការសិក្សាផ្នែកវិទ្យុសាស្រ្ត នៅទីតាំងទី២ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

Posted on: 12/10/2016 8:27:31 PM