តាមរយៈកិច្ចសហការរវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" និង GHET-Boston University ស.វ.ស លោកស្រីសាស្រ្តាចារ្យ អ៊ឹង វិបុល ព្រឹទ្ធបុរសរងមហាវិទ្យាល័យវេជ្ជសាស្រ្ត បានដឹកនាំនិស្សិត២រូបរៀននៅថ្នាក់កម្មវិធីអន្តរជាតិ ឆ្នាំទី៦ មហាវិទ្យាល័យវេជ្ជសាស្រ្ត នៃ ស.វ.ស ទៅចូលរួមធ្វើជាវាគ្មិននៅសន្និសិទអន្តរជាតិ លើកទី២១ នៃគ្រូពេទ្យជំងឺទូទៅ ដែលប្រារព្ធធ្វើនៅប្រទេសប្រេស៊ីល (​21th WONCA World Conference of Family Doctors) ពីថ្ងៃទី ២ ដល់ទី ៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

សូមជម្រាបថា និស្សិតដែលរៀននៅថ្នាក់កម្មវិធីអន្តរជាតិ ឆ្នាំទី៦ មហាវិទ្យាល័យវេជ្ជសាស្រ្ត នៃ ស.វ.ស មានឈ្មោះនិស្សិត ម៉ក់សំរិត និង និស្សិត ជៀប សម្បត្តិ ។

Posted on: 11/28/2016 3:44:05 PM