មហាវិទ្យាល័យឱសថសាស្រ្ត៖ ដំណើរការនៃការប្រឡងបញ្ជប់ការសិក្សាលើវិញ្ញាសារជំនាញគ្លីនិកឱសថសាស្រ្ត (OSCE) របស់និស្សិតឱសថសាស្រ្តជំនាន់៣៦ បានចាប់ដំណើរការនាព្រឹកនេះ

ការប្រឡងនេះធ្វើឡើងចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមាននិស្សិតចំនួន១៧២នាក់ ចែកចេញជា៣៤ក្រុម ដោយការប្រឡងធ្វើឡើងទៅតាមវេន និង កាលបរិច្ឆេទផ្សេងៗគ្នា។ និស្សិតទាំងអស់ត្រូវប្រឡងចំនួន៥ស្ថានីយ៍ជាបន្តបន្ទាប់ ដែលក្នុងមួយស្ថានីយ៍មានមេប្រយោគចំនួន២រូប។

គួរបញ្ជាក់ថា ការប្រឡង OSCE នេះធ្វើឡើងតាមប្រព័ន្ធកុំព្យូទ័រ ផ្តល់នូវការវាយតម្លៃប្រកបដោយតម្លាភាព ប្រសិទ្ធភាព និង ចំណេញពេលវេលា។ ជាមួយគ្នានោះ ក៏អាចកាត់បន្ថយបានយ៉ាងច្រើនពីការប្រើប្រាស់ក្រដាស។ សមិទ្ធិផលនេះបង្ហាញអំពីទំនើបកម្មនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក្នុងការវាយតម្លៃនិស្សិត។

Posted on: 11/01/2016 4:03:23 PM