នាថ្ងៃទី ២៤-២៥ ខែតុលា ឆ្នាំ២០១៦ មហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បាន រៀបចំសិក្ខាសាលាស្តីអំពី "ការលើកកម្ពស់គុណភាពបណ្តុះបណ្តាលវិស័យឱសថសាស្រ្ត នៃមហាវិទ្យាល័យឱសថសាស្រ្ត សាកលវិទ្យាល័យវិទ្យាល័យសុខាភិបាល “ នៅសណ្ឋាគារឌីយ៉ាម៉ង ខេត្តកំពត
ពិធីបើកសិក្ខាសាលា ត្រូវបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់លោកសាស្រ្តាចារ្យ ឈាង សេនា ព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្ត។
សិក្ខាសាលានេះ មានគោលបំណងសំខាន់ៗ ដូចជា៖
1.អភិវឌ្ឍគម្រោងកម្មវិធីបង្រៀន (course syllabus) កិច្ចតែងការបង្រៀន (Lesson plan) ស្របតាមនិយាមគរុកោសល្យ និងតម្រូវការជាក់ស្តែងនាពេលបច្ចុប្បន្នលើគ្រប់វិជ្ជាសិក្សា នៃដេប៉ាតឺម៉ង់ទាំង៥ នៃមហាវិទ្យាល័យឱសថសាស្រ្ត
2.ជំរុញការអនុវត្តជាក់ស្តែង (Skill Lab performance activity) ដែលប្រកបដោយប្រសិទ្ធភាព តាមកម្មវិធីសិក្សាដែលផ្អែកលើចំណេះដឹងស្នូល (Core competency based curriculum) លើមុខវិជ្ជាដែលចាំបាច់របស់មហាវិទ្យាល័យឱសថសាស្រ្ត
3.បង្កើនគុណភាពនៃការវាយតម្លៃចំណេះដឹង និងសមត្ថភាពរបស់និស្សិត ឲ្យមានតម្លាភាព និងទំនើបកម្ម ទៅតាមប្រព័ន្ធអេឡិចត្រូនិក ទាំងការប្រឡងឆមាស និងការប្រឡងបញ្ចប់ការសិក្សា ផ្នែកឱសថសាស្រ្ត។
4.លម្អឲ្យប្រសើរឡើងគុណភាពសៀវភៅវាយតម្លៃកម្មសិក្សា ដែលផ្អែកលើចំណេះដឹងស្នូលរបស់ឱសថការី។
សិក្ខាកាម ដែលចូលរួមសិក្ខាសាលានាពេលនេះ មានចំនួន ៦៩ នាក់ ដែលរួមមាន គ្រូបង្រៀនទ្រឹស្តីមហាវិទ្យាល័យឱសថសាស្ត្រ ចំនួន ២៦ នាក់ គ្រូបង្រៀនអនុវត្តន៍ ចំនួន ១៩ នាក់ និងគ្រូណែនាំកម្មសិក្សាចំនួន ២៤ នាក់។