នាព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស បានអញ្ជើញធ្វើបទបង្ហាញអំពីទិដ្ឋភាពរួម និង ទំនើបកម្មរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងសន្និសិទ "សាកលវិទ្យាធិការកម្ពុជា-ជប៉ុន"លើកទី១ ដែលប្រារព្ធនៅមជ្ឍមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន CJCC នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

នាព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ (H.E Prof. SAPHONN Vonthanak) សាកលវិទ្យាធិការនៃ ស.វ.ស បានអញ្ជើញធ្វើបទបង្ហាញអំពីទិដ្ឋភាពរួម និង ទំនើបកម្មរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងសន្និសិទ "សាកលវិទ្យាធិការកម្ពុជា-ជប៉ុន"លើកទី១ ដែលប្រារព្ធនៅមជ្ឍមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន CJCC នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសាកលវិទ្យាល័យនៅប្រទេសជប៉ុន ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

សូមជម្រាបថា សន្និសិទ "សាកលវិទ្យាធិការកម្ពុជា-ជប៉ុន"លើកទី១នេះ ធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៦ ដោយមានការអញ្ជើញជាអធិបតីភាពក្នុងពីធីបើកពីសំណាក់ ឯកឧត្តម Hidehisa Horinouchi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម យ៉ក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង ការអញ្ជើញចូលរួមពីសំនាក់ឯកឧត្តម-លោកជំទាវសាស្រ្តាចារ្យជាសាកលវិទ្យាធិការអញ្ជើញមកពីសាកលវិទ្យាល័យរដ្ឋ-ឯកជនចំនួន ២០ នៅព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យល្បីៗចំនួន១២ មកពីប្រទេសជប៉ុន និង មន្រ្តីជំនាញដែលពាក់ព័ន្ធ។ ក្នុងសនិ្នសិទនេះ មាននៅការធ្វើបទបង្ហាញពីសំណាក់ថ្នាក់ដឹកនាំតាមសាកលវិទ្យាល័យនីមួយចែកចេញជា៣ផ្នែកធំៗគឺ៖

១. Educational and Research Exchange

២. Improving the Quality of University Faculty

៣. Career Supports for Students។

Posted on: 10/23/2016 11:49:20 AM