និស្សិត ស.វ.ស ចុះអនុវត្តកម្មសិក្សាថែទាំសុខភាព នៅតាមសហគមន៏ពីថ្ងៃទី១៦ ដល់ ២៩ ខែតុលា ឆ្នាំ២០១៦៖

នាព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៦ និស្សិតថ្នាក់បរិញ្ញាបត្ររង- ថ្នាក់បរិញ្ញាបត្រផ្នែកឆ្មប និង ថ្នាក់បរិញ្ញាបត្រគិលានុប្បដ្ឋាក នៃ ស.វ.ស បានចេញដំណើរ ទៅចុះអនុវត្តន៏កម្មសិក្សាថែទាំសុខភាពនៅ ស្រុកប្រតិបត្តិកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ និង ស្រុកប្រតិបត្តិបរិបូរណ៏ ស្រុកប្រតិបត្តិកំពង់ឆ្នាំង ស្រុកប្រតិបត្តិ កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
កម្មសិក្សានេះមានគោលបំណង :
១. ផ្តល់ឱកាសដល់និស្សិតក្នុងការចូលរួមផ្តល់សេវាសុខភាពផ្ទាល់ដល់ប្រជាជនតាមមូលដ្ឋាន
២. អនុវត្តជំនាញជាអ្នកដឹកនាំ និងគ្រប់គ្រង
៣. អនុវត្តការស្រាវជ្រាវ និងធ្វើរោគវិនិច្ឆ័យ សហគមន៍
៤. ផ្តល់ការអប់រំសុខភាពតាមតម្រូវការមូលដ្ឋាន
៥. បង្រៀនប្រជាជនក្នុងសហគមន៍អំពីការសង្គ្រោះបឋម។

Posted on: 10/17/2016 11:21:43 AM