កម្រងសកម្មភាពនៃការពិភាក្សាជាក្រុមទៅតាមសណារីយ៉ូផ្សេងៗរទាក់ទងនឹងផែនការយុទ្ធសាស្រ្ត របស់ផ្នែក ការិយាល័យ នៅសាកលវិទ្យាល័យវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

កម្រងសកម្មភាពនៃការពិភាក្សាជាក្រុមទៅតាមសណារីយ៉ូផ្សេងៗរទាក់ទងនឹងផែនការយុទ្ធសាស្រ្ត របស់ផ្នែក ការិយាល័យ នៅសាកលវិទ្យាធិការដ្ឋាន មហាវិទ្យាល័យវេជ្ជសាស្រ្ត មហាវិទ្យាល័យវន្តទនសាស្រ្ត មហាវិទ្យាល័យឱសថសាស្រ្ត សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ជាមួយអ្នកជំនាញ មកពីវិទ្យាស្ថាន AIT នៃប្រទេសថៃ និង ពិធីបិទសិក្ខាសាលា "ផ្សព្វផ្សាយលទ្ធផលនៃការវាយតម្លៃពាក់កណ្តាលអាណត្តិផែនការយុទ្ធសាស្រ្ត ២០១៤-២០១៨ និងលទ្ធផលវាយតម្លៃប្រព័ន្ធធានាគុណភាពផ្ទៃក្នុងនៅ ស.វ.ស" នៅសណ្ឋាគារសោមាទេវី នាថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០១៦។ សូមជម្រាបថា គិតមកដល់ពេលនេះ សាកលវិទ្យាល័យបានអនុវត្តផែនការយុទ្ធសាស្រ្តនេះ បានរយៈពេល ២ ឆ្នាំ ហើយ ដោយសម្រេចបាននូវសមិទ្ធិផលធំជាច្រើនទាក់ទងនឹងការបណ្តុះបណ្តាល ការស្រាវជ្រាវ អភិបាលកិច្ច និង ទំនើបកម្មការពង្រីកហេថ្ថារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ និង ទាក់ទងការធានាគុណភាពរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ សាកលវិទ្យាល័យបានរៀបចំការវាយតម្លៃផែនការយុទ្ធសាស្រ្តពាក់កណ្តាលអណត្តិ ឆ្នាំ ២០១៤-២០១៨ និងវាយតម្លៃការធានាគុណភាពផ្ទៃក្នុងរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដោយបានអញ្ជើញអ្នកជំនាញ ចំនួន ០៣ នាក់ ពីវិទ្យាស្ថាន AIT នៃប្រទេសថៃ ដើម្បីធ្វើការវាយតម្លៃនេះ។ ការងារនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ មក និងទើបបញ្ចប់ការវាយតម្លៃ នាពេលនេះ។

Posted on: 10/09/2016 7:40:57 PM