សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល “ស.វ.ស” មានជំនួបពិភាក្សាការងារជាមួយ ប្រតិភូអញ្ជើ្មញមកពីសាធារណៈរដ្ឋកូរ៉េ ដែលតំណាងដោយលោក D.K. Kim នាយកប្រតិបត្តិនៃមូលនិធិ នៃសាកលវិទ្យាល័យជាតិនៃទីក្រុងសេអ៊ូល (Seoul National University Bandang Hospital)

នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ ២០១៦ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ (H.E Prof.SAPHONN Vonthanak) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល “ស.វ.ស” មានជំនួបពិភាក្សាការងារជាមួយ ប្រតិភូអញ្ជើ្មញមកពីសាធារណៈរដ្ឋកូរ៉េ ដែលតំណាងដោយលោក D.K. Kim នាយកប្រតិបត្តិនៃមូលនិធិ D.K. Kim Korea (D.K. Kim Korea Foundation) និង សាស្រ្តាចារ្យ Rong-Min Keak នាយករងនៃមន្ទីរពេទ្យ Bundang នៃសាកលវិទ្យាល័យជាតិនៃទីក្រុងសេអ៊ូល (Seoul National University Bandang Hospital)។
សាកលវិទ្យាល័យបានស្នើសុំភាគីកូរ៉េក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើបីចំនុច៖ ១) ផ្តល់អាហាររូបករណ៍ដល់និស្សិតក្រីក្រ ដែលសិក្សានៅសវស២)ការបណ្តុះបណ្តាលលើឯកទេស Plastic Surgery( residency training in plastic surgery) ៣)ការបណ្តុះបណ្តាលជំនាញក្រោយថ្នាក់ឯកទេស ( post-doctoral training in plastic surgery)ក្នុងការត្រៀមផ្តល់សេវាឯកទេសផ្នែក plastic surgery នៅមន្ទីរពេទ្យនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលគ្រោងនឹងសាងសង់ឡើងនាពេលអនាគត។

Posted on: 10/06/2016 2:12:50 PM