នាព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" មានរៀបចំវគ្គបណ្តុះបណ្តាលអ្នកប្រមូលទិន្នន័យសម្រាប់គម្រោងស្រាវជ្រាវលើប្រធានបទ "ការតាមដានកត្តាគ្រោះថ្នាក់របស់ជំងឺមិនឆ្លង នៅក្នុងប្រទេសកម្ពុជា ឆ្នាំ២០១៦" (Cambodia STEPS Survey 2016)

អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលានេះ រួចមានឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ ស.វ.ស លោកស្រីវេជ្ជបណ្ឌិត ប្រាក់ ពិសិដ្ឋរង្សី ប្រធាននាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាល លោក James Rarick, team leader, NCDs and health through the life course របស់អង្គការសុខភាពពិភពលោក និង មន្រ្តីអញ្ជើញមកពីអង្គការសុខភាពពិភពលោក។ ពិធីនោះផងដែរ មានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីរាជការ បុគ្គលិក ស.វ.ស និង​ សិក្ខាកាមដែលជាអ្នកប្រមូលទិន្នន័យសម្រាប់គម្រោងស្រាវជ្រាវខាងលើសរុបប្រមាណ៥០នាក់។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី​ ៣ រហូតដល់ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០១៦ ដោយមានការឧបត្តម្ភ ការគាំទ្រពីសំណាក់ក្រសួងសុខាភិបាល និង អង្គការសុខភាពពិភពលោក។ វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឱ្យយសិក្ខាកាមដែលជាអ្នកប្រមូលទិន្នន័យបានយល់កាន់តែស៊ីជម្រៅពីវិធិសាស្រ្តផ្សេងៗទាក់ទងនឹងការរៀបចំឥរិយាបទក្នុងការប្រាស្រ័យទាក់ទង ការប្រមូលទិន្នន័យប្រកបដោយគុណភាព ផ្សំជាមួយនឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបដើម្បីបញ្ជូលទិន្នន័យដើម្បីទទួលបាននូវសុក្រិតភាពទិន្នន័យ។

Posted on: 10/06/2016 1:56:00 PM