និស្សិត ស.វ.ស ធ្វើកម្មសិក្សានៅសាធារណៈរដ្ឋកូរ៉េ៖ និស្សិតបរិញ្ញាបត្រគិលានុប្បដ្ឋាកអន្តរជាតិ ឆ្នាំទី៣ ចំនួន១២រូប និង គ្រូដឹកនាំ ០១រូប របស់សាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស)
និស្សិតបរិញ្ញាបត្រគិលានុប្បដ្ឋាកអន្តរជាតិ ឆ្នាំទី៣ ចំនួន១២រូប និង គ្រូដឹកនាំ ០១រូប របស់សាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) បានទៅចូលរួម កម្មសិក្សាគ្លីនិក នៅ តាមមន្ទីរពេទ្យចំនួន៣ នៅសាធារណៈរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២១ខែកញ្ញា ដល់ថ្ងៃទី០១ខែតុលាឆ្នាំ២០១៦។ មន្ទីពេទ្យទាំង៣នោះរួមមាន Low Myung university and hospital, Kyung Hee university and hospital ,Yon Sei university and hospital។ កម្មវសិក្សាគ្លីនិកចនេះ ធ្វើឡើងដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៏គ្លីនិកស្តីពីការអនុវត្តន៏របៀបថែទាំអ្នកជំងឺ (Nursing Process) និង ដំណើរការនៃការធ្វើការទំនាក់ទំនងរបស់បុគ្គលិកសុខាភិបាលនៅក្នុងមន្ទីរពេទ្យនៅសាធារណៈរដ្ឋកូរ៉េ។ កម្មសិក្សាគ្លីនិកនេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និង មជ្ឈមណ្ឌលវេជ្ជសាស្ត្រ ហេប្រុន ។