​និស្សិត​ ១៧ រូប​ដែលជា​​សមាជិកក្លឹបយុវជនកាកបាទក្រហមសាខាស.វ.សបាន​ចូលរួមទិវា​ពិភពលោក​សង្គ្រោះ​បឋម​ក្រោមប្រធានបទ​ "សង្គ្រោះបឋមដោយយុវជន និងដើម្បីយុវជន"

​និស្សិត​សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​ចំនួន​១៧ រូប​ដែលជា​​សមាជិកក្លឹបយុវជនកាកបាទក្រហមសាខាស.វ.សបាន​ចូលរួមទិវា​ពិភពលោក​សង្គ្រោះ​បឋម​ក្រោមប្រធានបទ​ "សង្គ្រោះបឋមដោយយុវជន និងដើម្បីយុវជន" ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ​កាកបាទក្រហម​កម្ពុជា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦​។
កម្មវិធីនេះបាន​បង្ហាញពីសារៈសំខាន់​នៃការយល់ដឹងពីវិធានសង្គ្រោះបឋមដែលយុវជនត្រូវយល់ដឹង​ដើម្បីជាប្រយោជន៍ក្នុងការសង្គ្រោះករណីមានតម្រូវការ​ និងជាពិសេសមានសំណួរ/ចម្លើយក៍ដូចជាការបង្ហាញ/ការងារអនុវត្តផ្ទាល់ពីនិស្សិត​ចូលរួមផងដែរ។

Posted on: 09/19/2016 9:17:58 AM