មហាវិទ្យាល័យវេជ្ជសាស្រ្ត នៃ ស.វ.ស បា​ន រៀបចំសិក្ខាសាលាតម្រង់ទិស​ កម្មសិក្សា​ និងការប្រើប្រាស់សៀវភៅកម្មសិក្សានិស្សិតអន្តេវាសិកវេជ្ជសាស្ត្រ​ ជំនាន់ទី៣៨​ លើកទី២​

អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលារួមមាន ឯកឧត្តមសាស្ត្រាចារ្យ​ សាផុន​ វឌ្ឍន:​ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល លោកប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប​ លោកប្រធានមន្ទីរពេទ្យខេត្តសៀមរាប​ លោកសាស្រ្តាចារ្យប្រធានមន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី៧​ និង​ តំណាងប្រធានមន្ទីរពេទ្យកុមារអង្គ​រ នៅសណ្ឋាគារសោមាទេវី។​
ក្នុងពិធីបើកសិក្ខាសាលានេះ​ ឯកឧត្តមសាកលវិទ្យាធិការបានផ្តាំផ្ញើអោយលោក-លោកស្រី​សាស្ត្រាចារ្យ​ លោកគ្រូ-អ្នកគ្រូ​ នៅមន្ទីរពេទ្យទាំងអស់មេត្តាជួយធ្វើយ៉ាងណា​ជួយវាយតំលៃនិស្សិតដែលចុះធ្វើកម្មសិក្សានៅតាមមន្ទីរពេទ្យទាំងអស់មានសុក្រឹត្យភាព​ ដើម្បីជួយបង្កើនគុណភាពនៃកម្មសិក្សារបស់និស្សិតអោយកាន់តែប្រសើរ។​

Posted on: 09/19/2016 9:06:23 AM