សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស បានទទួលប្រតិភូតំណាងមកពីមហាវិទ្យាល័យគិលានុបដ្ឋាកកាកបាទក្រហមជប៉ុន ដឹកនាំដោយលោកស្រ្តីសាស្រ្តាចារ្យ Imura Masumi, Representative of International Health Care and Midwifery
នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស បានទទួលប្រតិភូតំណាងមកពីមហាវិទ្យាល័យគិលានុបដ្ឋាកកាកបាទក្រហមជប៉ុន ដឹកនាំដោយលោកស្រ្តីសាស្រ្តាចារ្យ Imura Masumi, Representative of International Health Care and Midwifery។
កិច្ចប្រជុំមានគោលបំណងកែសម្រួលកិច្ចសហប្រតិបត្តិការកន្លងមកជាកិច្ចសហប្រតិបត្តិការផ្លូវការ តាមរយៈការចុះអនុស្សារណៈយោគយល់គ្នារវាងសាកលវិទ្យាល៏យវិទ្យាសាស្ត្រសុខាភិបាល និង មហាវិទ្យាល័យគិលានុបដ្ឋាកកាកបាទក្រហមជប៉ុន។ ការចុះអនុស្សារណៈយោគយល់គ្នា មានទិសដៅក្នុងការសិក្សាស្វែងយល់ពីការអប់រំ ផ្លាស់ប្តូរនិស្សិត បុគ្គលិក ជាពិសេសជាមួយសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ។
ទន្ទឹមនឹងនេះ ជំនួបនាពេលនេះ ក៏មានគោលបំណងពិភាក្សា ពង្រឹង និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការជាពេលអនាគតប្រកបដោយគោលបំណងនិងផែនការច្បាស់លាស់ និងស្របតាមស្មារតីទ្វេភាគីនៃអន្តរសាកលវិទ្យាល័យទាំងពីរ។