សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) បានរៀបចំរៀបចំព្រឹត្តិការណ៍ "សាកលវិទ្យាល័យរដូវក្តៅ (Université d’Eté)”

សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) ក្នុងភាពជាដៃគូមួយរូបរបស់ការិយាល័យអាសុីប៉ាស៊ីហ្វិកនៃទីភ្នាក់ងារឧត្តមសិក្សាដែលប្រើប្រាស់ភាសាបារាំង (Bureau Asie-Pacique de l’Agence Universitaire de la Francophonie-AUF) បានរៀបចំរៀបចំព្រឹត្តិការណ៍ "សាកលវិទ្យាល័យរដូវក្តៅ (Université d’Eté)” សម្រាប់សិស្សនិស្សិតដែលនិយាយភាសាបារាំងក្នុងតំបន់ ចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៦ ក្រោមប្រធានបទ "ការអប់រំសុខភាព និង សហគមន៍"។
ពិធីនេះ បានប្រារព្ធពិធីបើកនាព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស លោក Im Kravong តំណាង​ AUF និងមានការចូលរួមដោយលោកសាកលវិទ្យាធិការរង ព្រឹទ្ធបុរស នាយក មន្រ្តីរាជការ ភ្ញៀវអន្តរជាតិ និង និស្សិត ស.វ.ស ជាច្រើនរូប។
ព្រឹត្តិការណ៍ "សាកលវិទ្យាល័យរដូវក្តៅ” ឆ្នាំ២០១៦ នេះ បានទទួលនូវការចុះឈ្មោះចូលរួមពីនិស្សិត ស.វ.ស និង និស្សិតអន្តរជាតិដែលមកពីប្រទេសឡាវ និង ប្រទេសវៀតណាម ផងដែរ។ 
សកម្មភាព និង ប្រធានបទជាច្រើនដែលត្រៀមរៀបចំក្នុងព្រឹត្តិការណ៍ "សាកលវិទ្យាល័យរដូវក្តៅ" រួមមាន៖
- ការប្រើប្រាស់ឱសថសមស្រប និង ការថែរក្សាសុខភាពមាត់ធ្មេញ 
- ការបង្ការជម្ងឺឆ្លងផ្សេងៗនៅក្នុងសហគមន៍ និងអនាម័យយុវជនចាស់ជរានៅក្នុងសហគមន៍
- ការប្រលងសូត្រកំណាព្យនៅលើរូបភាពការងារ 
- ការងារផ្លាស់ប្តូរបច្ចេកទេស និង វប្បធម៌ ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍ខាងចំណេះដឹង និងរបៀបរបបនៃការរស់នៅក្នុងសហគមន៍ 
- ការចូលរួមសកម្មភាពកំសាន្តផ្សេងៗដែលទាក់ទងនឹងវប្បធម៌ខ្មែរ។
អ្នកចូលរួមទាំងអស់ នឹងត្រូវចាកចេញពីរាជធានីភ្នំពេញនាវេលាថ្ងៃត្រង់នេះ ដើម្បីទៅទីតាំងរៀបចំកម្មវិធីផ្ទាល់នៅខេត្តសៀមរាប។

Posted on: 09/06/2016 3:49:52 PM