ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ឧបករណ៏សម្រាប់អនុវត្តត្រាប់ដ៏ទំនើបឈ្មោះ Stimulator Tetherless (Gaumard®) ជាបច្ចេកវិទ្យាចុងក្រោយមួយសម្រាប់ការសិក្សាអនុវត្តត្រាប់

ឧបករណ៏ដែលដាក់នៅបន្ទប់ Stimulation របស់មហាវិទ្យាល័យវេជ្ជសាស្រ្តនៃ ស.វ.ស នេះ មានលក្ខណៈសណ្ឋានដូចអ្នកជំងឺពិតៗ ដែលអាចប្រើប្រាស់សម្រាប់ការបណ្តុះបណ្តាលជាក់ស្តែងចំនួន១៦ទម្រង់ការនៃការសង្រ្គោះបន្ទាន់ ដែលបញ្ជាដោយប្រព័ន្ធ Wireless តាមរយៈ Tablet។ ឧបករណ៏នេះ ត្រូវបានធ្វើការបង្ហាញដោយអ្នកជំនាញទាក់ទងនឹងការប្រើប្រាស់ និង ការថែរក្សាដល់សាស្រ្តាចារ្យ វេជ្ជបណ្ឌិតឯកទេសបង្គោល នៃមហាវិទ្យាល័យវេជ្ជសាស្រ្ត។ 

Simulator Tetherless នឹងត្រូវបានសាកលវិទ្យាល័យវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលត្រៀមដាក់ឱ្យនិស្សិតថ្នាក់ឯកទេសផ្នែកសង្រ្គោះបន្ទាន់របស់ខ្លួនអនុវត្តក្នុងពេលខាងមុខនេះ។

នេះគឺជាសក្តានុពលបន្ថែមទៀតសម្រាប់និស្សិតនៃ ស.វ.ស ក្នុងការពង្រឹកបន្ថែមទៀតនូវចំណេះដឹងជាក់ស្តែងរបស់ខ្លួនមុនពេលអនុវត្តន៍ដោយផ្ទាល់លើអ្នកជំងឺ ជាពិសេសអ្នកជំងឺដែលត្រូវសង្គ្រោះបន្ទាន់។

Posted on: 08/30/2016 10:42:52 AM