ព័ត៌មាន៖ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ សិក្ខាសាលា ស្តីពី ការត្រៀមខ្លួនរបស់យុវជន ក្នុងការប្រកួតប្រជែងទីផ្សារការងារ និងជំនាញវិជ្ជាជីវៈសុខាភិបាល ក្នុងខណៈពេលប្រទេសកម្ពុជា ធ្វើសមាហរណកម្មអាស៊ាន

សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្តនៃ ស.វ.ស ដោយមានកិច្ចសហការជាមួយផ្នែកពាក់ព័ន្ធបានរៀបចំសិក្ខាសាលាស្តីពី "ការត្រៀមខ្លួនរបស់យុវជនក្នុងការប្រកួតប្រជែងទីផ្សារការងារសម្រាប់ជំនាញវិជ្ជាជីវៈសុខាភិបាល"។ សិក្ខាសាលានេះប្រារព្ធឡើងនៅសហសាលរបស់សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត ទីតាំងទី២ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦។
អញ្ជើញជាអធិបតីភាពក្នុងពិធីបើក រួមមានឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្ត លោកសាស្រ្តាចារ្យរង ហង្ស ច័ន្ទវរៈ សាកលវិទ្យាធិការរងនៃ ស.វ.ស លោកនាយក នាយករង ស.ប.ថ.វ នៃ ស.វ.ស និង វាគ្មិន។
និស្សិតដែលបានចូលរួមទទួលនូវចំណេះដឹងទាក់ទងនឹងប្រធានបទនាសិក្ខាសាលានេះមានប្រមាណ១៥០រូប ដែលជានិស្សិតថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាកឆ្នាំទី៤ និងថ្នាក់បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍ឆ្នាំទី៣។ 
សិក្ខាសាលានេះមានប្រធានបទចំនួន៤ គឺ៖
១.មូលដ្ឋានគ្រឹះនៃការធ្វើទំនាក់ទំនង និងការផ្តល់សេវាល្អក្នុងវិស័យសុខាភិបាល។
២.គុណសម្បត្តិរបស់និស្សិតវិស័យសុខាភិបាលត្រូវប្រកាន់យកដើម្បីឆ្លើយតបនឹងបច្ចុប្បន្នភាពនៃតម្រូវការសេវាសុខាភិបាលក្នុងតំបន់អាស៊ាន។
៣.របៀបនៃការសរសេរប្រវតិ្តរូបសង្ខេបឆ្លើយតបនឹងគោលបំណងនៃការងារ និងការស្រាវជ្រាវព័ត៌មានការងារ។
៤.ការរៀបចំឥរិយាបទរបស់ខ្លួនដើម្បីទទួលបានជោគជ័យក្នុងការសម្ភាសន៍ការងារ។

Posted on: 08/26/2016 8:47:27 AM