ព័ត៌មាន៖ សាកលវិទ្យាល័យដ៏ល្បីឈ្មោះមួយនៅប្រទេសជប៉ុន នឹងផ្តល់អាហារូបករណ៍ដល់និស្សិតនៅសាកលវិទ្យាល័យវិទ្យាស្រ្តសុខាភិបាល "ស.វ.ស" ទៅសិក្សានៅទីនោះ

សាកលវិទ្យាល័យដ៏ល្បីឈ្មោះមួយនៅប្រទេសជប៉ុន នឹងផ្តល់អាហារូបករណ៍ដល់និស្សិតនៅសាកលវិទ្យាល័យវិទ្យាស្រ្តសុខាភិបាល "ស.វ.ស" 
ទៅសិក្សានៅទីនោះ។ ការបើកភ្លើងខៀវនេះមានឡើង ក្នុងជំនួបពិភាក្សារបស់ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃស.វ.ស 
ជាមួយលោកសាស្រ្តាចារ្យ Kuninori Takagi (Chairman at International University of Health & Welfare) នាព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៦ នៅ ស.វ.ស។
ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃស.វ.ស បានសម្តែងនូវក្តីរីករាយជាខ្លាំង និង ថ្លែងអំណរគុណចំពោះលោកសាស្រ្តាចារ្យ Kuninori Takagi
ចំពោះការសម្រេចទទួលសំណើទាក់ទងអាហារូបករណ៍នេះ។ នេះគឺជាឱកាសបន្ថែមទៀតសម្រាប់និស្សិត ស.វ.ស បោះជំហានបន្តទៅទទួលការបណ្តុះបណ្តាលនៅ
សាកលវិទ្យាល័យដែលមានការបណ្តុះបណ្តាលទាក់ទងនឹងវិស័យបច្ចេកវិទ្យាវេជ្ជសាស្រ្តដ៏ទំនើបនៅលើពិភពលោក។
អាហារូបករណ៍នេះ នឹងផ្តល់ជូនសម្រាប់និស្សិតវេជ្ជសាស្រ្តដែលកំពុងសិក្សានៅ ស.វ.ស ដើម្បីទៅបន្តការសិក្សានៅប្រទេសជប៉ុន ក្នុងឆ្នាំសិក្សា២០១៧ នេះ។ 
ព័ត៌មានលម្អិតទាក់ទងនឹងការប្រកួតប្រជែងយកអាហារូបករណ៍នេះ នឹងប្រកាសនៅលើបណ្តាញសង្គមផ្លូវការរបស់សាកលវិទ្យាល័យក្នុងពេលខាងមុខនេះ។

Posted on: 08/01/2016 3:32:03 PM