នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស) មានរៀបចំកម្មវិធីបរិច្ចាគឈាម

សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស) មានរៀបចំកម្មវិធីបរិច្ចាគឈាមរបស់មន្ត្រីរាជការ បុគ្គលិក និងនិស្សិតស.វ.ស "ការបរិច្ចាគឈាមគឺជាការចែករំលែកជីវិត" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង (HE.Dr. MAM BUNHENG) រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ក្នុងឱកាសដ៏មានអត្ថន័យនេះផងដែរ ក៏មានវត្តមានរបស់ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃស.វ.ស រួមជាមួយអស់លោក លោកស្រីសាកលវិទ្យាធិការរង ព្រឺទ្ធបុរស ព្រឹទ្ធបុរសរង នាយក នាយករង មន្រ្តីរាជការ បុគ្គលិក និងប្អូនៗនិស្សិត ស.វ.សចំនួន៣០០នាក់។
កម្មវិធីនេះនឹងប្រព្រឹត្តទៅរយ:ពេលពេញមួយថ្ងៃដើម្បីផ្តល់ឱកាសដល់សមាជិកយុវជន មន្ត្រីរាជការ បុគ្គលិក និង និស្សិតស.វ.សអាចចូលរួមផ្តល់ឈាមដោយស្ម័គ្រចិត្តនិងមិនយកកម្រៃអោយបានកាន់តែច្រើន។

Posted on: 07/27/2016 4:41:40 PM