សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(សវស) មានរៀបចំកិច្ចប្រជុុំក្រុមប្រឹក្សាភិបាលនៃសវស លើកទី៥៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសវស

នារសៀលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(សវស) មានរៀបចំកិច្ចប្រជុុំក្រុមប្រឹក្សាភិបាលនៃសវស លើកទី៥៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសវស។ 
របៀបវារ:សំខាន់ក្នុងកិច្ចប្រជុំនេះ មានជាអាទិ៖
១.ស្នើសុំអនុម័តគម្រោងផែនការថវិការបស់សវស ឆ្នាំ២០១៧។ 
២. ស្នើសុំផ្តល់អាហារូបករណ៍ដល់និស្សិតក្រីក្រចំនួន៤នាក់។ 
៣. ស្នើសុំកំណត់តម្លៃបង់ថ្លៃសិក្សា និងតម្លៃបង់ថ្លៃចុះឈ្មោះថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ 
៤. សមិទ្ធិផល៦ខែដើមឆ្នាំ២០១៦ របស់សវស។ 
៥. ស្នើសុំអនុម័តលើកិច្ចសហការជាមួយដៃគូរអភិវឌ្ឍអន្តរជាតិថ្មីរបស់សវសចំនួន៦។ 
៦. ផ្សេងៗ
កិច្ចប្រជុំនេះបានប្រព្រឹត្តដោយរលូនក្រោមបរិយាកាសរីករាយស្និទស្នាលក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និង សំរេចអនុម័តទាំងស្រុងលើរបៀបវារ:ទាំងអស់។

Posted on: 07/27/2016 4:30:04 PM