នាព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៦សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល"ស.វ.ស"បានរៀបចំសិក្ខាសាលាការស្តីពីការប្រឡង OSCE

ដើម្បីឱ្យឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តរបស់សាកលវិទ្យាល័យ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល"ស.វ.ស"បាន
ខិតខំធ្វើទំនើបកម្មមួយបន្ថែមទៀត ដោយវិវឌ្ឍន៍បែបបទការប្រឡង OSCE* ធ្វើតាមប្រព័ន្ធអេឡិចត្រូនិច។
ទំនើបកម្មនេះត្រូវបានបង្ហាញឡើងក្នុងសិក្ខាសាលាស្តីពី "បែបបទនៃការប្រឡង OSCE តាមប្រព័ន្ធអេឡិចត្រូនិច" ដែលបានប្រារព្ធឡើងនៅ ស.វ.ស នាថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៦។
សិក្ខាសាលានាព្រឹកនេះមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ ហេង តៃគ្រី លោកជំទាវសាស្រ្តាចារ្យ គ្រុយ លាងស៊ីម
ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស លោកសាស្រ្តាចារ្យ ហង្ស ច័ន្ទវរៈ សាកលវិទ្យាធិការរងនៃស.វ.ស លោកសាស្រ្តាចារ្យជំនួយ ប៊ុនចាន់ យុត្ដិរុង ព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្រ្ត និង ការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រ្តីសាស្រ្តាចារ្យ មន្រ្តីរាជការ បុគ្គលិក មហាវិទ្យាល័យវេជ្ជសាស្រ្តជាច្រើនរួប។
លទ្ធផលដែលកើតចេញពីការខិតខំនេះ នឹងបង្កើននូវប្រសិទ្ធភាពនៃការធ្វើការងារ ក៏ដូចជាការផ្តល់សុក្រិតភាពប្រកបដោយតម្លាភាពថែមមួយកម្រិតទៀតសម្រាប់ដំណើរការការប្រឡង OSCE នេះ។ សូមជម្រាបថា ដំណើរការប្រឡង OSCE នៅមហាវិទ្យាល័យវេជ្ជសាស្រ្តមានចំនួន៤ ផ្នែកគឺ ផ្នែកសម្ភព និង រោគស្រ្តី ផ្នែកវេជ្ជសាស្រ្ត ផ្នែកសល្យសាស្រ្ត និង ផ្នែករោគកុមារ ដែលក្នុងមួយផ្នែកៗមានចំនួន ៦ស្ថានីយ៍ដែលត្រូវប្រឡង។
*OSCE: Objective Structured Clinical Examination

Posted on: 07/27/2016 9:53:01 AM