ព័ត៌មាន៖ នាព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ឋផលវាយតំលៃការបណ្តុះបណ្តាលផ្នែកព្យាបាលដោយចលនានៅកម្ពុជា។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមជាគណៈអធិបតីភាពពីសំនាក់ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃស.វ.ស លោក Bart Vermeiren ប្រធានបេសកកម្ម International committee for Red Cross (ICRC) លោកសាស្រ្តាចារ្យជំនួយ អៀម សុផល នាយកសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្តនៃ ស.វ.ស។ ជាមួយគ្នានោះផងដែរ ក៏មានការអញ្ជើញចូលរួមលោក-លោកស្រ្តីសាស្រ្តាចារ្យ មន្រ្តីរាជការ និស្សិត ភ្ញៀវជាតិ-អន្តរជាតិប្រមាណ៤០រូប។
សិក្ខាសាលានេះមានសារៈសំខាន់សម្រាប់ជាទុនបង្ហាញផ្លូវអំពីស្ថានភាពបច្ចុប្បន្ន ដើម្បីស្វែងរកចំនុចខ្លាំង ចំនុចខ្សោយ ឱកាស និង កត្តាគំរាមកំហែងផ្សេងៗ ក្នុងការអភិវឌ្ឍកម្មវិធីសិក្សា និងគុណភាពនៃការបណ្តុះបណ្តាលផ្នែកព្យាបាលដោយចលនានេះអោយកាន់តែប្រសើរឡើង។

Posted on: 07/19/2016 10:37:49 AM