លោកសាស្ត្រាចារ្យ Philippe Douste-Blazy និង ជាអនុប្រធានលេខាធិការនៃទីប្រឹក្សាពិសេសអង្គការសហប្រជាជាតិនិងលោកជំទាវ Mariko Poimboeuf បានមកធ្វើទស្សនៈកិច្ចនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ លោកសាស្ត្រាចារ្យ Philippe Douste-Blazy អតីតរដ្ឋមន្ត្រីសុខាភិបាល ប្រទេសបារាំង និង ជាអនុប្រធានលេខាធិការនៃទីប្រឹក្សាពិសេសអង្គការសហប្រជាជាតិ និងលោកជំទាវ Mariko Poimboeuf ភរិយារបស់ឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសបារាំងប្រចាំប្រទេសកម្ពុជា បានមកធ្វើទស្សនៈកិច្ចនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលក្នុងគោលបំណងស្វែងយល់អំពីការរីកចម្រើនក្នុងការបណ្តុះបណ្តាលផ្នែកសុខាភិបាលនៅប្រទេសកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះ លោកសាស្រ្តាចារ្យ និង លោកជំទាវ Mariko Poimboeuf បានអញ្ជើញទស្សនានៅមន្ទីរពិសោធន៍បង្ហាញត្រាប់ និងបន្ទប់ប្រលងតាមប្រព័ន្ធកំព្យូទ័រ ដែលជាទំនើបកម្មក្នុងការបណ្តុះបណ្តាលថ្មីមួយទៀតរបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

Posted on: 07/01/2016 2:33:31 PM