សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលមានរៀបចំពិធីចុះអនុស្សារណៈយោគយល់គ្នា រវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង សាកលវិទ្យាល័យ Naresuan (ប្រទេសថៃ)

នាព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលមានរៀបចំពិធីចុះអនុស្សារណៈយោគយល់គ្នា រវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង សាកលវិទ្យាល័យ Naresuan (ប្រទេសថៃ)។ ពិធីដ៏មានអត្ថន័យនេះ ប្រារព្ធឡើងក្រោមវត្តមានឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស និង លោកសាស្រ្តាចារ្យបណ្ឌិត Sujin Jinahyon, President of Naresuan University ។ ជាមួយគ្នានោះក៏មានការអញ្ជើញចូលរួមពីសំនាក់ថ្នាក់ដឹកនាំតាមមហាវិទ្យាល័យ/សាលា នៃ ស.វ.ស និង សមាជិកប្រតិភូដែលអញ្ជើញមកពីសាកលវិទ្យាល័យ Naresuan។ អនុស្សារណៈយោគយល់គ្នានររវាងសាកលវិទ្យាល័យទាំងពីរនេះ គឺឺផ្តោតទៅលើការផ្លាស់ប្តូរនិស្សិត-មន្រ្តីរាជការ កិច្ចសហប្រតិបត្តិការទៅលើការស្រាវជ្រាវ ការបណ្តុះបណ្តាល ការអភិវឌ្ឍ និង ការចូលរួមក្នុងសកម្មភាពសិក្សា-វិទ្យាសាស្ត្រផ្សេងៗ។

Posted on: 06/19/2016 7:51:40 PM