នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ជាប្រធានក្រុមប្រឹក្សាភិបាល ស.វ.ស បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ជាប្រធានក្រុមប្រឹក្សាភិបាល ស.វ.ស បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលធ្វើឡើងនៅសណ្ឋាគារ Raffles Hotel Le Royal។ មានវត្តមានក្នុងសន្និសីទវិទ្យាសាស្រ្តនេះរួមមាន ឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវ លោក-លោកស្រី សមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាដៃគូអភិវឌ្ឍន៏របស់ ស.វ.ស និង លោក លោកស្រី សាស្រ្តាចារ្យ មន្រ្តីរាជការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ប្រធានបទសំខាន់ពីរ ដែលនឹងលើកយកមកបង្ហាញនិងពិភាក្សាក្នុងសន្និសីទវិទ្យាសាស្រ្តនេះមាន ការពង្រឹងគុណភាពថែទាំសុខាភិបាល និង ការពង្រឹងការបណ្តុះបណ្តាលឧត្តមសិក្សាផ្នែកវិទ្យាសាស្រ្តសុខាភិបាល។ សន្និសីទវិទ្យាសាស្រ្តដែលមានរយ:ពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០១៦ ។

Posted on: 06/17/2016 9:01:12 AM