សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលមានរៀបចំអបអរសាទរពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (អគារទី៣) និង ខួបលើកទី៧០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលមានរៀបចំអបអរសាទរពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (អគារទី៣) និង ខួបលើកទី៧០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ អគារសិក្សាថ្មីដែលត្រូវសម្ភោធនាពេលនេះ មានកំពស់ ១០ ជាន់ ស្មើ ៤២ ម៉ែត្រ ទទឹង ២១ ម៉ែត្រ បណ្តោយ ៣៧ ម៉ែត្រ។ អគារកម្ពស់ ១០ ជាន់នេះ ត្រូវបានបែងចែក៖ ជាន់ផ្ទាល់ដី ជាកន្លែងចុះឈ្មោះ និងលិខិតបទដ្ឋាននិស្សិត។ ជាន់ទី១ និងជាន់ទី២ មានចំនួន ១៧ បន្ទប់ ត្រូវបានប្រើប្រាស់ជាបន្ទប់បង្ហាញត្រាប់ផ្នែកវេជ្ជសាស្ត្រ សម្រាប់និស្សិតក្នុងការអនុវត្តជាក់ស្តែង។ ជាន់ទី៣ ដល់ជាន់ទី៧ មាន ២២ បន្ទប់ ត្រូវបានប្រើប្រាស់ជាថ្នាក់រៀន និងបន្ទប់ប្រជុំ។ ជាន់ទី៨ មាន ៦ បន្ទប់ ជាបន្ទប់ការិយាល័យ និងជាន់ទី៩ មាន ០១ បន្ទប់ ដែលត្រូវប្រើប្រាស់ជាសហសាល។

Posted on: 06/17/2016 4:27:19 PM