ជំនួបរវាងឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ (ស.វ.ស) Dr. Didier Fontenille ប្រធានវិទ្យាស្ថាន Pasteur នៅប្រទេសកម្ពុជា និង លោកសាស្រ្តាចារ្យ Marc Jouan តំណាងវិទ្យាស្ថាន Pasteur ទីក្រុងប៉ារីស ប្រទេសបារាំង ទាក់ទងនឹងការចុះកម្មសិក្សា គម្រោងស្រាវជ្រាវរួម និង ការរួមគ្នាបង្កើតបរិញ្ញាបត្រជាន់ខ្ពស់ជម្ងឺឆ្លង
វេលាម៉ោង ១០ ព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" មានជំនួបរវាងឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ ស.វ.ស Dr. Didier Fontenille ប្រធានវិទ្យាស្ថាន Pasteur នៅប្រទេសកម្ពុជា និង លោកសាស្រ្តាចារ្យ Marc Jouan តំណាងវិទ្យាស្ថាន Pasteur ទីក្រុងប៉ារីស ប្រទេសបារាំង។ ជំនួបនេះ ផ្តោតជាសំខាន់លើការពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការរវាង ស.វ.ស ជាមួយនឹងវិទ្យាស្ថាន Pasteur ទាក់ទងនឹងការចុះកម្មសិក្សា គម្រោងស្រាវជ្រាវរួម និង ការរួមគ្នាបង្កើតបរិញ្ញាបត្រជាន់ខ្ពស់ជម្ងឺឆ្លង (Master of Infectious Diseases)។