ពិធីចុះហត្ថលេខា អនុស្សរណៈយោគយល់គ្នារវាង សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និង សាលាសុខភាពសាធារណ: Saw Swee Hock នៃសាកលវិទ្យាល័យជាតិ ប្រទេសសិង្ហបុរី

នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលមានរៀបចំពិធីចុះអនុស្សារណ:យោគយល់គ្នារវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង សាលាសុខភាពសាធារណ: Saw Swee Hock នៃសាកលវិទ្យាល័យជាតិ ប្រទេសសិង្ហបុរី។ ក្នុងពិធីនេះ ថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ និង ប្រតិភូអញ្ជើញមកពីសាលាសុខភាពសាធារណ: Saw Swee Hock ដឹកនាំដោយលោកសាស្រ្តាចារ្យ CHIA KEE SENG នាយកសាលាសុខភាពសាធារណ: Saw Swee Hock។ អនុស្សារណ:នេះផ្តោតជាសំខាន់ទៅលើការអនុវត្តរួមគ្នាលើគម្រោងស្រាវជ្រាវទាក់ទងនឹងជំងឺរបេង ការផ្លាស់ប្តូរសាស្ត្រាចារ្យ មន្រ្តី និស្សិត និង លទ្ឋភាពផ្តល់អាហារូបករណ៍ជូននិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលក្នុងការបន្តការសិក្សាថ្នាក់អនុបណ្ឌិត និង បណ្ឌិត នៅសាលាសុខភាពសាធារណ: Saw Swee Hock នៃសាកលវិទ្យាល័យជាតិ ប្រទេសសិង្ហបុរី។

Posted on: 05/25/2016 9:04:41 AM