នាព្រឹកថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម Jean-Claude Poimboeuf ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋបារាំងប្រចាំនៅកម្ពុជា និង សហការី បានអញ្ជើញមកធ្វើបទបង្ហាញអំពីសហភាពអឺរ៉ុប ដើម្បីអបអរសាទរ"ទិវាអីរ៉ុប ឆ្នាំ២០១៦" ដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស"។

ពិធីនេះបានប្រារព្ឋធ្វើនៅសហសាលគោកធ្លក ដោយមាននូវវត្តមានទទួលស្វាគមន៏យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស។ ជាមួយគ្នានោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំតាមមហាវិទ្យាល័យ/សាលា មន្រ្តីរាជការ និង និស្សិតសរុបប្រមាណ៣០០នាក់។

ក្នុងកម្មវិធីនាព្រឹកនេះ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ថ្លែងនូវអំណរគុណចំពោះការផ្តល់កិត្តិយសរបស់ឯកឧត្តម Jean-Claude Poimboeuf និង សហការី ក្នុងការអញ្ជើញមកធ្វើបទបង្ហាញដើម្បីអបអរសាទរ"ទិវាអីរ៉ុប ឆ្នាំ២០១៦" នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដោយផ្ទាល់។ ឯកឧត្តមសាកលវិទ្យាធិការបានបញ្ជាក់ថា នៅអីរ៉ុប គឺជាតំបន់ដែលនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចង់ទៅបន្តការសិក្សា ក៏ដូចជាធ្វើកម្មសិក្សាផ្នែក Clinique។

មុននឹងបទបង្ហាញក្នុងឱកាសនោះ ឯកឧត្តម Jean-Claude Poimboeuf ក៏បានបានថ្លែងអំណរគុណផងដែរចំពោះការរៀបចំស្វាគមន៍យ៉ាងកក់ក្តៅរបស់សាកលវិទ្យាល័យ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើងពីប្រវត្តិ ប្រទេសជាសមាជិកភាព ការវីកចម្រើនរបស់សហភាពអឺរ៉ុប និង អាហារូបករណ៍ដែលស្ថិតក្នុងកម្មវិធីរបស់រដ្ឋាភិបាលបារំាងជូននិស្សិត ស.វស ដែលចូលរួមក្នុងឱកាសនោះ។ 

មុននឹងបញ្ជប់ ក៏មាននូវការប្រគល់ជូននូវត្ថុអនុស្សាវរីយ៍ និង ការថតរូបក្នុងបរិយាកាសរីករាយស្និទ្ឋស្នាល។

Posted on: 05/07/2016 4:00:05 PM