ដំណើរទស្សនកិច្ចរបស់ប្រតិភូអញ្ជើញមកពី London School of Hygienne and Tropical Medicine (LSHTM) នៃចក្រភពអង់គ្លេស នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
នាព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៥ ប្រតិភូអញ្ជើញមកពី London School of Hygienne and Tropical Medicine នៃចក្រភពអង់គ្លេសដឹកនាំដោយ លោកសាស្រ្តាចារ្យ Baron Peter Piot, Director of London School of Hygienne and Tropical Medicine, UK បានអញ្ជើញមកធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាល។ ប្រតិភូត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងអស់លោក-លោកស្រីជាព្រឹទ្ឋបុរសនិងនៃមហាវិទ្យាល័យ/ សាលាក្រោមឱវាទស.វ.សជាច្រើនរូបទៀត។
លទ្ធផលជាផ្លែផ្កានៃដំណើរទស្សនកិច្ចនេះ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនឹងចុះអនុស្សរណៈយោគយល់ គ្នាជាមួយ London School of Hygienne and Tropical Medicine (LSHTM) ដើម្បីពង្រឹងលើការសិក្សា ស្រាវជ្រាវ និងបណ្តុះបណ្តាលនៅស.វ.ស។