ព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៦ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានរៀបចំប្រារព្ធពិធីសូត្រមន្តចំរើនព្រះបរិត្ត ដើម្បីបួងសួងសុំទេវតាឆ្នាំថ្មី ជូនចំពោះថ្នាក់ដឹកនាំ សាស្រ្តាចារ្យ មន្រ្តីរាជការ បុគ្គលិក និងនិស្សិត ទូទាំងសាកលវិទ្យាល័យ "ស.វ.ស"

នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៦ មានរៀបចំប្រារព្ធពិធីសូត្រមន្តចំរើនព្រះបរិត្ត ដើម្បីបួងសួងសុំទេវតាឆ្នាំថ្មី ព្រះនាមមណ្ឌាទេវី ព្រះរាជបុត្រីទី៤ នៃអង្គកបិលមហាព្រហ្ម សូមព្រះមេត្តាប្រោសប្រទាន នូវពរសព្វសាធុការ ជោគជ័យ សិរីសួស្តី សុភមង្គលវិបុលសុខ ជូនចំពោះថ្នាក់ដឹកនាំ សាស្រ្តាចារ្យ មន្រ្តីរាជការ បុគ្គលិក និងនិស្សិត ទូទាំងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
ពិធីនាព្រឹកនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ លោក-លោកស្រ្តីសាស្រ្តាចារ្យព្រឹទ្ឋបុរស ព្រឹទ្ឋបុរសរង នាយក នាយករង មន្រ្តីរាជការ បុគ្គលិក និង និស្សិត ស.វ.ស ជាច្រើនកុះករ។ បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្ត និងរាប់បាត្រ ក៏មាននូវការសម្តែងមានរបាំជូនពរ និងរបាំត្រុត ដើម្បីកំចាត់ភាពចង្រៃឧបទ្រពនៅឆ្នាំចាស់ និងទទួលពរសិរីសួស្តីនៅឆ្នាំថ្មី។

Posted on: 04/08/2016 3:38:20 PM