ប្រតិភូបានអញ្ជើញមកពីសាកលវិទ្យាល័យ Hiroshima នៃប្រទេសជប៉ុន

នាព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៦ ប្រតិភូមកពីសាកលវិទ្យាល័យ Hiroshima ប្រទេសជប៉ុន ដឹកនាំដោយលោកសាស្រ្តាចារ្យ Mitsuo OCHI, President of Hiroshima University បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ។
ជំនួបរយៈពេលជិតមួយម៉ោងនេោះ ផ្តោតជាសំខាន់ទៅលើការត្រៀមចុះអនុស្សារណៈយោគយល់គ្នារវាងសាកលវិទ្យាល័យទាំង២ ដើម្បីពង្រីកនូវវិសាលភាពលើកិច្ចសហប្រតិបត្តិការនៅគ្រប់មហាវិទ្យាល័យនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង សាកលវិទ្យាល័យ Hiroshima។ ទំនាក់ទំនងដ៏ល្អនៃអន្តរសាកលវិទ្យាល័យទាំងពីរនេះ នឹងផ្តល់នូវកាលានុវត្តភាពបន្ថែមទៀតសម្រាប់និស្សិតនៃស.វ.ស។
បន្ទាប់ពីបញ្ជប់ជំនួប អង្គពិធីបានប្រគល់វត្ថអនុស្សាវរីយ៏ទៅវិញទៅមក និង ថតរូបអនុស្សាវរីយ៍។ បន្ទាប់មកប្រតិភូមកពីសាកលវិទ្យាល័យ Hiroshima បានអញ្ជើញធ្វើទស្សនកិច្ចនៅទីតាំងបន្ទប់អនុវត្តត្រាប់ និង បន្ទប់មន្ទីពិសោធន៍ដែលមាននៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ 
សូមជម្រាបថា សាកលវិទ្យាល័យ Hiroshima នៃប្រទេសជប៉ុននេះ មាននិស្សិតមហាវិទ្យាល័យទន្តវទសាស្រ្ត នៃ ស.វ.ស ចំនួន៣រូប កំពុងសិក្សាថ្នាក់បណ្ឌិតនៅទីនោះផងដែរ។

Posted on: 03/15/2016 3:50:01 PM