សិក្ខាសាលាវេជ្ជសាស្រ្តស្តីពី "បច្ចុប្បន្នភាពនៃការតាមដានគ្លីនិក លើជម្ងឺមិនឆ្លង៖ ជម្ងឺមហារីកសួត និង ជម្ងឺទឹកនោមផ្អែម

មហាវិទ្យាល័យឱសថសាស្រ្តសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានរៀបចំនូវសិក្ខាសាលាវេជ្ជសាស្រ្តស្តីពី "បច្ចុប្បន្នភាពនៃការតាមដានគ្លីនិចលើកជម្ងឺមិនឆ្លង៖ ជម្ងឺមហារីកសួត និង ជម្ងឺទឹកនោមផ្អែម"។
សិក្ខាសាលានេះ ប្រារព្ឋនៅនាថ្ងៃ សុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសណ្ឋាគារកាំប៉ូឌីយ៉ាណា ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស និង លោកបណ្ឌិត KOSUKE OKADA, Director of JATA Cambodia។ សិក្ខាសាលានេះផងដែរទទួលបាននូវការអញ្ជើញចូលរួមពីសំនាក់លោកសាស្រ្តាចារ្យព្រឹទ្ឋបុរស នាយករង មហាវិទ្យាល័យ/សាលា លោក-លោកស្រ្តីសាស្រ្តាចារ្យ វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិត មន្រ្តីរាជការ បុគ្គលិក ដែលអញ្ជើញមកពីរាជធានីភ្នំពេញ និង តាមបណ្តាខេត្ត ប្រមាណជាង១០០រូប។
គោលបំណងនៃការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះដើម្បីធ្វើការសិក្សាផ្លាស់ប្តូរបទពិសោធន៍ការធ្វើបច្ចុប្បន្នភាពនៃបច្ចេកវិទ្យាសុខាភិបាល និង ផ្សព្វផ្សាយព័ត៌មានគម្រោងដំណើរការមជ្ឍមណ្ឌលវិភាគរោគវិនិច្ឆ័យវេជ្ជសាស្រ្ត របស់ ស.វ.ស និង អង្គការ JATA Cambodia។

Posted on: 03/01/2016 4:27:01 PM