ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានដឹកនាំគណៈប្រតិភូនៃថ្នាក់ដឹកនាំជាន់ខ្ពស់ និង មន្ត្រីថ្នាក់កណ្តាលនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលដែលមានសមាជិកចំនួន១១រូប ទៅចូលរួមក្នុងសិក្ខាសាលា ស្តីពី “Development and Management of Health Science Higher EDucation Program for University of Health Sciences” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២១ ដល់ ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៥ ដែលរៀបចំដោយ Asian Institute of Technology (AIT) នៅទីក្រុងបាងកក ប្រទេសថៃ។
ជាផ្នែកមួយនៃសិក្ខាសាលានេះផងដែរ ក្រុមប្រតិភូក៏បានធ្វើទស្សនៈកិច្ចសិក្សាទៅបណ្តាសាកលវិទ្យាល័យ និង មន្ទីរពេទ្យល្បីៗនៃប្រទេសថៃមួយចំនួន មានជាអាទិ សាកលវិទ្យាល័យធម្មាសាត សាកលវិទ្យាល័យជូឡាឡុងកន សាកលវិទ្យាល័យម៉ាហុីដុល និង មន្ទីរពេទ្យសិរីរា៉ជ។តាមរយៈនៃការចូលរួមក្នុងសិក្ខាសាលានិងការធ្វើទស្សនៈកិច្ចនេះ ក្រុមប្រតិភូបានសិក្សាស្វែងយល់បានយ៉ាងច្រើនអំពីរចនាសម្ព័ន្ធ ការអភិវឌ្ឍ និង ការគ្រប់គ្រងរបស់ស្ថាបននីមួយៗខាងលើនេះ ដើម្បីយកមកធ្វើជាគំនិតពិចារណានិងជាបទពិសោធន៍ក្នុងការធ្វើគំរោងផែនការអភិវឌ្ឍនសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឈានឆ្ពោះទៅឧត្តមភាពក្នុងការបណ្តុះបណ្តាលវិស័យសុខាភិបាល។